ព្រឹត្តិការណ៍

Home ព្រឹត្តិការណ៍

Featured Stories

ព្រះតេជព្រះគុណ មហា សឺង វ៉ង់ ។

ព្រះតេជព្រះគុណ មហា សឺង វ៉ង់

ព្រះតេជព្រះគុណ មហា សឺ​ង វ៉ង់ អតីត​ព្រះ​បា​ឡា​ត​គណ​ខេត្ត​ព្រះ​ត្រពាំង ជា​អនុប្រធាន​នៃ​គណៈកម្មការ​ការពារ​ស​ន្តិ​ភាព​ពិភព លោក​នៅ​កម្ពុជា​ក្រោម ។

សម្តេចបវរសេដ្ឋាធិបតី សឺន សាន កើត ថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១ ស្លាប់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០ នៅទីក្រុងភ្នំពេញ ។

សម្តេចបវរសេដ្ឋាធិបតី សឺន សាន

សម្តេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន (​ភាសា​ឡា តាំង​៖Son Sann)​ កើត​ឆ្នាំ ១៩១១ ស្លាប់​ឆ្នាំ​២០០០ ជា ឥស្សរជន​ខ្មែរ​មួយរូប ដែលជា​អ្នក​បន្ត​វង្ស​ត្រកូល​ពី​ឧកញ៉ា​សេនាបតី សឺ​ង គុយ វីរបុរស​ជាតិ កម្ពុជា​ក្រោម ។ លោក​បាន​បំពេញបេសកកម្ម​ជាច្រើន ដើម្បី​សន្តិភាព​និង​ការពារ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស កម្ពុជា​ហើយ​ត្រូវបាន​គេ​ចាត់ទុក​លោក​ថា ជា​មេដឹកនាំ​ដែល​ប្រកប ដោយ ភាព ស្អាតស្អំ ។​

អ្នកស្រី កឿង សាខន អ្នកនិពន្ធបទចម្រៀងជាតិនិយមខ្មែរ និង ល្ខោននិយាយរឿង “ចៅ ហ្វាយ គុយ” នៃផលិតកម្មខ្មែរក្រោម ដែលមានលោក សឺង ខាន់ ជាចាងហ្វាង ។

អ្នកស្រី កៀង សា​ខន អ្នកនិពន្ធ​បទ​ចម្រៀង​ជាតិនិយម​ខ្មែរក្រោម និង​ល្ខោននិយាយ​រឿង វីរបុរស សឺ​ង គុយ​

អ្នកស្រី កៀង សា​ខន កើត​នៅ​ឆ្នាំ ១៩៥០ នា​ខេត្តបាត់ដំបង នៃ​ប្រទេស​កម្ពុជា ដែលមាន​ម្ដាយ​ឪពុក​ជា​អ្នកមាន​ដើម កំណើត​នៅ​កម្ពុជា​ក្រោម ។ អ្នកស្រី ជា​អ្នកនិពន្ធ​ដែល​ប្រើ​ទឹកខ្មៅ​មិនចេះ​រីងស្ងួត និង​ជា​អ្នក​ដែលមាន​សំឡេង​ដ៏ ពីរោះ​ក្រអួន​ក្រឳ ប្រចាំ​ផលិតកម្ម​ខ្មែរក្រោម និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ។ អ្នកស្រី​បាន​និពន្ធ​បទ​ចម្រៀង​ជាតិ និយម​ខ្មែរក្រោម​ជាច្រើន​បទ និង​ល្ខោននិយាយ​រឿង “​ចៅហ្វាយ គុយ​” ។ សព្វថ្ងៃ អ្នកស្រី​កំពុង​រស់នៅក្នុង​ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ។

លោក សឺង ទួន អតីតប្រធានប្រតិបត្តិ និងជាទីប្រឹក្សាគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ប្រវត្តិ លោក សឺ​ង ទួន អតីត​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

លោក សឺ​ង ទួន ជាទី​ប្រី​ក្សា (២០០៤​​~២០០៧) និង​អតីត​ប្រធាន​ប្រតិបត្តិ (២០០០~២០០៤) គណៈកម្មការ​នាយក​នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ លោក កើត ថ្ងៃ​ចន្ទ ១ កើត ខែ​ចែ​ត្រ ឆ្នាំមមែ សប្តស័ក ព​. ស​. ២៤៩៩ ត្រូវ​នឹង​ថ្ងៃទី ១២ ខែមីនា គ​. ស​. ១៩៥៦ ស្លាប់​ថ្ងៃអាទិត្យ ២ កើត ខែផល្គុន ឆ្នាំច អដ្ឋស័ក ព​. ស​. ២៥៥០ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែកុម្ភៈ គ​. ស​. ២០០៧ ។ សហព័ន្ធ​ខ្មែរក្រោម បានចាត់ទុក លោក សឺ​ង ទួន ថា ជា​វីរបុរស​ជាតិ​របស់​ខ្មែរក្រោម ព្រោះ​គាត់​ជា​អតីត​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ម្នា​ក់បាន ជម្រុញ​វត្តមាន​ខ្មែរក្រោម​បាន​ចូលក្នុង​ឆាក​អន្តរជាតិ ។​

សកម្មជនខ្មែរក្រោម លោក តោ ហ្វាងចឿង (ឆ្វេង) និងលោក ថាច់ កឿង ។ រូប៖ CAND.COM.VN

ក្រសួងការបរទេសអាមេរិក ឱ្យវៀតណាម ដោះលែងពលរដ្ឋខ្មែរក្រោម ដែលជាប់ឃុំទាំងអស់

នៅ​ថ្ងៃទី​១​មេសា ឆ្នាំ​២០២៤ ក្រសួងការបរទេស​អា​មេ​រិ​ក​បានចេញ​សេចក្តីថ្លែងការណ៍​ដោយ​ស្នើឱ្យ​រដ្ឋាភិបាល​វៀតណាម​...

ពលរដ្ឋចូលរួមពិធីរំឮកខួប ៧៥ ឆ្នាំ បារាំង​ផ្ទេរទឹកដីកម្ពុជាក្រោម​ ទៅឱ្យ​វៀតណាម នៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ។ រូប៖ សារព័ត៌មាន ព្រៃនគរ

ខ្មែរក្រោមអំពាវនាវឲ្យប្រើយុទ្ធនាការឆ្ពោះទៅកាន់កម្ពុជាក្រោម

នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា​នេះ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​រំ​ឮ​ក​ខួប​៧៥​ឆ្នាំ ដែល​បារាំង​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​របស់​ខ្មែរ​ ទៅ​ឲ្យ​រដ្ឋអំណាច​វៀតណាម​ គ្រប់​គ្រង​មកដល់​សព្វថ្ងៃនេះ​។ ​ពិធី​ផ្លូវការ​នេះ​ធ្វើឡើង ​នៅវត្ត​សាមគ្គី​រង្សី...

ពលរដ្ឋនិងព្រះសង្ឃខ្មែរក្រោមប្រមាណ១០០នាក់ បានប្រមូល​ផ្តុំគ្នានៅ​វត្ត​សាមគ្គី​រង្សី ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម ដែល​ចាប់ឃុំខ្លួន​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម ដាក់ពន្ធនាគារ និងយកញត្តិទៅដាក់នៅក្រសួងការបរទេសកម្ពូជា កាលពីថ្ងៃទី ២៤ ខែមេសា។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ស្នើ​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​អន្តរាគមន៍​ទៅ​វៀតណាម​ ឱ្យ​ដោះលែង​សកម្មជន​ខ្មែរក្រោម

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ស្នើ​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ​ឱ្យ​ដោះលែង​សកម្មជន​ខ្មែរក្រោម ដែល​កំពុង​ជាប់​ពន្ធនាគារ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​ជនជាតិ​ដើម​ខ្មែរក្រោម​។

ប្រធានរដ្ឋសភាវៀតណាម ជិន ថាញ់មិន (ឆ្វេង) និងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ។ © SHS Media

លោក ហ៊ុន សែន ស្នើមេដឹកនាំវៀតណាមឲ្យយកចិត្តទុកដាក់លើការរស់នៅរបស់ពលរដ្ឋខ្មែរក្រោម

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើ​ឲ្យ​មេដឹកនាំ​វៀតណាម​យកចិត្តទុកដាក់​លើ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចំពោះ​ការ​ប្រតិ​តប​ត្តិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​ជំនឿ​សាសនា ដែល​ស្ថិតក្រោម​រដ្ឋអំណាច​រប​ស់​វៀតណាម​។ ការស្នើ​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង លោក ហ៊ុន សែន និង​លោក ជិន ថា​ញ់​មិន ប្រធានរដ្ឋសភា​វៀតណាម នៅ​ថ្ងៃ​សុក្រ​ទី​២២​វិច្ឆិកា និង​ក្រោយ​ពេលដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា​ទើបតែ​បាន​ដង្ហែ​អង្គ​ឋិ​ន​ទាន​ដ៏​ធំ​មួយ​ទៅកាន់​វត្ត​ខ្មែរ​មួយចំនួន​ក្នុង​ទឹកដី​កម្ពុជា​ក្រោម កាលពី​ខែ​ដើម​វិច្ឆិកា​នេះ​។​