លោក សឺង ទួន ជាទីប្រីក្សា (២០០៤~២០០៧) និងអតីតប្រធានប្រតិបត្តិ (២០០០~២០០៤) គណៈកម្មការនាយកនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោក កើត ថ្ងៃចន្ទ ១ កើត ខែចែត្រ ឆ្នាំមមែ សប្តស័ក ព. ស. ២៤៩៩ ត្រូវនឹងថ្ងៃទី ១២ ខែមីនា គ. ស. ១៩៥៦ ស្លាប់ថ្ងៃអាទិត្យ ២ កើត ខែផល្គុន ឆ្នាំច អដ្ឋស័ក ព. ស. ២៥៥០ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ គ. ស. ២០០៧ ។ សហព័ន្ធខ្មែរក្រោម បានចាត់ទុក លោក សឺង ទួន ថា ជាវីរបុរសជាតិរបស់ខ្មែរក្រោម ព្រោះគាត់ជាអតីតមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមម្នាក់បាន ជម្រុញវត្តមានខ្មែរក្រោមបានចូលក្នុងឆាកអន្តរជាតិ ។
Category: នរណាជានរណា
អ្នកស្រី កៀង សាខន អ្នកនិពន្ធបទចម្រៀងជាតិនិយមខ្មែរក្រោម និងល្ខោននិយាយរឿង វីរបុរស សឺង គុយ
អ្នកស្រី កៀង សាខន កើតនៅឆ្នាំ ១៩៥០ នាខេត្តបាត់ដំបង នៃប្រទេសកម្ពុជា ដែលមានម្ដាយឪពុកជាអ្នកមានដើម កំណើតនៅកម្ពុជាក្រោម ។ អ្នកស្រី ជាអ្នកនិពន្ធដែលប្រើទឹកខ្មៅមិនចេះរីងស្ងួត និងជាអ្នកដែលមានសំឡេងដ៏ ពីរោះក្រអួនក្រឳ ប្រចាំផលិតកម្មខ្មែរក្រោម និងវិទ្យុសំឡេងកម្ពុជាក្រោម ។ អ្នកស្រីបាននិពន្ធបទចម្រៀងជាតិ និយមខ្មែរក្រោមជាច្រើនបទ និងល្ខោននិយាយរឿង “ចៅហ្វាយ គុយ” ។ សព្វថ្ងៃ អ្នកស្រីកំពុងរស់នៅក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ។
ព្រះតេជព្រះគុណ ធម្មសាល ថាច់ រាជ
ព្រះតេជព្រះគុណ ធម្មសាល ថាច់ រាជ ប្រសូតនៅ គ.ស. ១៩២១សុគតនៅ គ.ស. ១៩៧៧ ជាអតីតព្រះមេគណខេត្តព្រះត្រពាំង ចាប់តាំងពី គ.ស. ១៩៦៤ ដល់ គ.ស.១៩៧៥...
ព្រះតេជព្រះគុណ ថាច់ ងោស ហៅ កែវ ស្មែរ
ព្រះតេជព្រះគុណ ថាច់ ងោស ហៅ កែវ ស្មែរ សង្ឃាធិបតីពុទ្ធសាសនាគណៈខេមរនិកាយ ប្រសូត ឆ្នាំ ថោះ គ.ស.១៩០៦...
សម្តេចបវរសេដ្ឋាធិបតី សឺន សាន
សម្តេចបវរសេដ្ឋាធិបតី សឺន សាន (ភាសាឡា តាំង៖Son Sann) កើតឆ្នាំ ១៩១១ ស្លាប់ឆ្នាំ២០០០ ជា ឥស្សរជនខ្មែរមួយរូប ដែលជាអ្នកបន្តវង្សត្រកូលពីឧកញ៉ាសេនាបតី សឺង គុយ វីរបុរសជាតិ កម្ពុជាក្រោម ។ លោកបានបំពេញបេសកកម្មជាច្រើន ដើម្បីសន្តិភាពនិងការពារផលប្រយោជន៍ជូនពលរដ្ឋខ្មែរនៅប្រទេស កម្ពុជាហើយត្រូវបានគេចាត់ទុកលោកថា ជាមេដឹកនាំដែលប្រកប ដោយ ភាព ស្អាតស្អំ ។
ព្រះតេជព្រះគុណ មហា សឺង វ៉ង់
ព្រះតេជព្រះគុណ មហា សឺង វ៉ង់ អតីតព្រះបាឡាតគណខេត្តព្រះត្រពាំង ជាអនុប្រធាននៃគណៈកម្មការការពារសន្តិភាពពិភព លោកនៅកម្ពុជាក្រោម ។





