លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម បានប្រារព្ធខួបលើកទី៧៧ឆ្នាំ ដែលរដ្ឋាភិបាលបារាំងបានផ្ទេរទឹកដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមការត្រួតត្រារបស់វៀតណាម កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី០៦ មិថុនា ក្នុងទីស្នាក់ការរបស់សមាគម នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានព្រះសង្ឃ យុវជន ពលរដ្ឋ និងអ្នកនយោបាយក្រៅរដ្ឋាភិបាលចូលរួម ៣០០នាក់។ ពលរដ្ឋខ្មែរក្រោមលើកឡើងថា ការផ្ទេរទឹកដីកម្ពុជាក្រោមឲ្យវៀតណាមត្រួតត្រា គឺជាវិប្បដិសារី ដែលខ្មែរបច្ចុប្បន្នគ្រប់ជំនាន់ត្រូវតែចងចាំ ហើយត្រូវចេះសាមគ្គីគ្នា ទើបអាចការពារទឹកដីបាន៕
ខ្មែរកម្ពុជាក្រោមប្រារព្ធខួប៧៧ឆ្នាំនៃការផ្ទេរទឹកដីដោយបារាំងឲ្យវៀតណាមត្រួតត្រា

Leave a Reply