ក្រុមយុវជនសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថតរូបអនុស្សាវរីយ៍នៅមុខអគារនៃអង្គការសហប្រជាជាតិ (United Nations Headquarters) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ ។

ក្រុមយុវជន​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចាប់ផ្ដើម​ចូលរួម​ប្រជុំ​ក្នុង​វេទិកា​អចិន្ត្រៃយ៍​ស្តីពី​បញ្ហា​ជនជាតិដើម (UN Permanent Forum on Indigenous Issues – UNPFII) លើក​ទី ២៥ នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហប្រជាជាតិ នា​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក ។​

​វេទិកា​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី ២០ ខែមេសា ដល់​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ​សំខាន់ «​ការធានា​សុខភាព​របស់​ជនជាតិ​ដើម រួមទាំង​នៅក្នុង​បរិបទ​នៃ​ជម្លោះ​» ។​
​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​អង្គការ​តំណាងឱ្យ​ប្រជាជាតិ​ខ្មែរក្រោម បាន​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​នេះ ដើម្បី​លើកឡើង​ពី​ស្ថានភាព និង​បញ្ហា​ប្រឈម ដែល​ជនជាតិ​ខ្មែរក្រោម កំពុង​ជួបប្រទះ ក្នុងនាម​ជា​ជនជាតិដើម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​វេទិកា UNPFII លើក​ទី ២៥ នេះ គឺជា​វេទិកា​សំខាន់​មួយ​សម្រាប់​ជនជាតិដើម​ពី​ជុំវិញ​ពិភពលោក ដើម្បី​ពិភាក្សា និង​ផ្ដល់​អនុសាសន៍​ដល់​អង្គ​ការ​សហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក ៕​

Leave a Reply

Your email address will not be published.