Category: កម្ពុជាក្រោម

Home កម្ពុជាក្រោម
ព្រះសង្ឃ ៦ អង្គ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ១០ នាក់ ដែលត្រូវអាជ្ញាធរវៀតណាម ចាប់ផ្សឹក និងដាក់ពន្ធនាគារ។ រូប៖ សំឡេងកម្ពុជាក្រោម (VOKK)
Post

សមាគមខ្មែរកម្ពុជាក្រោម នឹងដាក់ញត្តិទាមទារឲ្យវៀតណាមបញ្ឈប់ការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម

នៅ​ថ្ងៃទី​២៩ មេសា ឆ្នាំ​២០២៥ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹងដាក់​ញត្តិ​ទៅកាន់​ស្ថានទូត និង​ស្ថាប័ន​អន្តរជាតិ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​។ កម្មវត្ថុ​នៃ​ការដាក់​ញត្តិ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​ជាប់​ឃុំឃាំង​នៅក្នុង​ប្រទេស​វៀតណាម រួមទាំង​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​បញ្ឈប់​ការរំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​។​

លោក ​ថាច់ ​ង៉ា ​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម នៅខេត្តព្រះត្រពាំង។ រូប៖ ផ្តល់ឱ្យ
Post

សកម្ម​ជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ​ប្ដេជ្ញា​បន្ត​តស៊ូ​មតិ​ ទោះ​បី​រង​ការ​គំរាម

សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ លោក ថាច់ ង៉ា ប្ដេជ្ញា​ចិត្ត​បន្ត​សកម្មភាព​តស៊ូ​មតិ​ ដោយ​អហិង្សា​ ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ និង​សាសនា​ខ្មែរ​ក្រោម...

ទិដ្ឋភាពពលរដ្ឋខ្មែរកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាម បណ្ដេញចេញ​ពីវត្ត​ហាមជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ នៅខេត្ត​ព្រះត្រពាំង​ កាលពីថ្ងៃទី៨ មីនា ២០២៥។ រូប៖ ថាច់ ចន្រ្តា
Post

អាជ្ញាធរ​វៀតណាម​ ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​ពេល​ប្រារព្ធ​ខួប​លើក​ទី ១១៤ នៃ ​ទិវា​អន្តរជាតិ​នារី

អាជ្ញាធរ​វៀតណាម​ ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ខណៈ​ពួកគាត់​ជួបជុំ​គ្នា ​ក្នុង​ទី​អារាម​មួយ​ក្នុង​ខេត្ត​ព្រះត្រពាំង ឬ​វៀតណាម​ប្តូរ​ទៅ​ជា​ខេត្ត​ត្រាវិញ (Tra Vinh) ដើម្បីប្រារព្ធ​ខួប​លើក​ទី​១១៤ នៃ​ទិវា​អន្តរជាតិ​នារី...

លោក ម៉ៅ មុន្នី (រូបទី៥ រាប់​ពី​ខាង​ឆ្វេង) អនុ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថត​រួម​គ្នា​ជាមួយ​សមាជិកអង្គ​ប្រជុំ​​ ស្ដីពី ​សេរីភាព​សាសនា​អន្តរជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី៤ និង​ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ រូប៖ KKF
Post

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ប្រាប់​មេ​ដឹកនាំ​សាសនា​ពិភព​លោក​ ពី​ការ​គាប​សង្កត់​ផ្នែក​សិទ្ធិ​សាសនា​ ពី​សំណាក់​វៀតណាម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បញ្ជូន​តំណាង​ចូល​រួម​កិច្ច​ប្រជុំ​​ឆ្នាំ២០២៥ ស្ដី​អំពី​សេរីភាព​សាសនា​ពិភពលោក​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ រយៈ​ពេល​ពីរ​ថ្ងៃ​ដើម​សប្ដាហ៍​នេះ...

ខ្មែរ​ក្រោម​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​បូរី​ញូវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ ដើម្បី​ទាមទារ​អាជ្ញាធរ​វៀតណាម​ឱ្យ​ដោះ​លែង​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ និង​នាក់ ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។
Post

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ធ្វើ​បាតុកម្ម នៅ​មុខ​ស្ថាន​កុងស៊ុល​វៀតណាម ទាមទារ​ឲ្យ​វៀតណាម​ ដោះ​លែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​ចាប់​ផ្ដើម​ឡើង​វិញ នូវ​យុទ្ធនាការ​នៅ​ទូទាំង​ពិភព​លោក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម...

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ (RFA File)
Post

លោក សុខ ឥសាន សុំទោស​ខ្មែរក្រោម ធ្វើ​ដោយ​ប្រយោល និង​គ្មាន​ការ​ទទួលខុសត្រូវ

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ នៅតែ​បន្ត​បង្ហោះ​សារ​ផ្តោត​ទៅ​លើ​ខ្មែរក្រោម ជាពិសេស​ពួកគាត់​រិះគន់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក សុខ ឥសាន តែង​ម្តង...

ខ្មែរ​ក្រោម​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​បូរី​ញូវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ ដើម្បី​ទាមទារ​អាជ្ញាធរ​វៀតណាម​ឱ្យ​ដោះ​លែង​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ និង​នាក់ ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។
Post

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម​ពី​ការ​រំលោភបំពាន​របស់​វៀតណាម។ ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម​រំពឹង​ថា នៅ​ថ្ងៃ​អនាគត​...

សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម លោក តោ ហ្វាងចឿង (ឆ្វេង) និងលោក ថាច់ កឿង នៅ​ក្នុង​សវនាការ​តុលាការ​ប្រទេស​វៀតណាម។ រូប៖ សារព័ត៌មាន​ត្រាវិញ (Báo Trà Vinh)
Post

តុលាការ​វៀតណាម ​បន្ត​ផ្ដន្ទាទោស​សកម្មជន​ខ្មែរក្រោម ​២​ នាក់​ ឱ្យ​ជាប់​ពន្ធនាគារ

សាលាឧទ្ធរណ៍​វៀតណាម​ សម្រេច​តម្កល់​សាលក្រម​លើ​បណ្ដឹងសាទុក្ខ​របស់​សកម្មជន​ខ្មែរក្រោម​ពីរ​នាក់ ​ឱ្យយ​បន្ត​ជាប់​ពន្ធនាគារ...

ពលរដ្ឋខ្មែរក្រៅប្រទេស នាំគ្នាធ្វើបាតុកម្មនៅមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ ប្រទេសស៊្វីស ដើម្បីទាមទារឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម ១៣អង្គ/នាក់ ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារវៀតណាម កលាពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ ។ រូប៖ លួន សុវ៉ាត
Post

ពលរដ្ឋខ្មែរធ្វើបាតុកម្ម នៅមុខទីស្នាក់ការ UN ទាមទារឱ្យ​វៀតណាម ដោះលែងពលរដ្ឋខ្មែរក្រោម

នៅ​ថ្ងៃទី​ ៧ ឧសភា ពលរដ្ឋ​ខ្មែរ​ក្រៅប្រទេស​បានធ្វើ​បាតុកម្ម​នៅមុខ​ទីស្នាក់ការ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស...

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ប្រមាណ​១០​អង្គ​/នាក់​ ធ្វើ​ពិធី​បង្សុកូល​រំលឹក​ខួប​១​ខែ ដែល​អាជ្ញាធរ​វៀតណាម​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​សាលាឆទាន ​នៅ​ភូមិ​កន្រែង ខេត្ត​លង់ហោរ ដែនដីកម្ពុជាក្រោម កាល​ពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤។ រូប៖ ពលរដ្ឋខ្មែរក្រោមផ្តល់ឱ្យ
Post

ព្រះសង្ឃ និង​បរិស័ទ​ខ្មែរក្រោម ​ធ្វើ​ពិធី​បង្សុកូល​រំលឹក​ខួប ១​ ខែ ដែល​វៀតណាម​វាយ​កម្ទេច​សាលាឆទាន​​ នៅ​ខេត្តលង់ហោរ

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ ធ្វើ​ពិធី​បង្សុកូល រំលឹក​ខួប​១​ខែ ដែល​អាជ្ញាធរ​វៀតណាម ខេត្ត​លង់ហោរ វាយកម្ទេច​សាលាឆទាន​នៅ​ភូមិ​កន្រែង...